បារ៉ាក់ អូបាម៉ាn th:cem 89AreрSs 16g1s
| បារ៉ាក់ អូបាម៉ា | ||
|---|---|---|
| ប្រធានាធិបតីទី៤៤ នៃសហរដ្ឋអាមេរិក | ||
| ឈ្មោះពេញ | បារ៉ាក់ហ៊ូសេន អូបាម៉ា ទីពីរ | |
| ឈ្មោះដើម | បារ៉ាក់ អូបាម៉ា Barack Obama | |
| ឈ្មោះពេញជាភាសាអង់គ្លេស | Barack Hussein Obama II | |
| ថ្ងៃខែឆ្នាំកំណើត | សីហា ៤ ១៩៦១ | |
| ថ្ងៃចូលកាន់តំណែង | ២០ មករា ២០០៩ | |
| អតីតប្រធានាធិបតី | ចច ដាប៊ិលយូ ប៊ូស | |
sreynam
|
|
អត្ថបទនេះ ជាអត្ថបទពុំទាន់ពេញលេញ និងកំពុងសរសេរបំពេញ។ លោកអ្នកអាចជួយវីគីភីឌា ដោយសរសេរបន្ថែម។ |
បារ៉ាក់ អូបាម៉ា (អង់គ្លេស ៖ Barack Obama) ដែលកើតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦១[១] គឺជាប្រធានាធិបតីទី៤៤នៃសហរដ្ឋអាមេរិក។ គាត់បានក្លាយទៅជាប្រធានាធិបតីនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ ហើយ គាត់បានក្លាយទៅជា សមាជិកព្រឹទ្ធសភា នៃគណ:បក្សប្រជាធិបតេយ្យ ដែលជាជនជាតិស្បែកខ្មៅដំបូងបង្អស់ នៅសហរដ្ឋអាមេរិក។
== ជីវប្រវត្តិ ==srey nam លោក បារ៉ាក់ អូបាម៉ា បានកើតនៅកោះ ហូណូ ឡូឡូ នៅរដ្ឋហាវៃ ។ ឳពុករបស់លោកគឺលោក បារ៉ាក់ ហ៊ូសេន អូបាម៉ា ជាមនុស្សជនជាតិអាព្រិច ដ៏សំខាន់មួយរូបនៃប្រទេសកេនយ៉ា ហើយម្តាយរបស់គាត់ អ្នកស្រី អាន ឌានហាម ជាជនជាតិអាព្រិចនៅរដ្ឋកាន់សាស ដែលឪពុកម្តាយរបស់លោកស្រីជាជនជាតិអង់គ្លេស និងអៀរឡង់។ លោកស្រី បានរស់នៅរដ្ឋហាវៃជាយូរណាស់មកហើយ ។
ឪពុកម្តាយលោក អូបាម៉ា បានមានការបែកបាក់គ្នានៅឆ្នំា១៩៦៤ តំាងតែពីលោកមានអាយុ២ ឆ្នាំមកម្លោះ ហើយឪពុករបស់គាត់បានត្រលប់មកប្រទេស គីន យា វិញ ហើយបានធ្វើការជាមនុស្សបានរៀនអំពីសេដ្ឋកិច្ចនៃអ្នកតំណាង គីន យា ក្នុងប្រទេសបារាំង ដែលប្រធានរបស់គាត់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ១៩៨២។ ចំណែកម្តាយរបស់លោកវិញនោះមុនពេលរៀបការឈ្មោះថា ឡូឡូ ស៊យតូរ៉ូ ហើយគ្រួសាររបស់នាង បានចាកចេញ ទៅរស់នៅប្រទេសឥណ្ដូនេស៊ីក្នុងឆ្នាំ ១៩៦៤។ លោក អូបាម៉ា បានទៅសិក្សានៅសាលាជាច្រើននៅក្នុងទីក្រុងចាកាតា រហូតដល់គាត់មានអាយុ១០ឆ្នាំ បន្ទាប់មកលោកបានត្រលប់ទៅ ហូណូឡូឡូ ដើម្បីរស់នៅជាមួយជីដូនជីតារបស់គាត់ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់គាត់នៅឆ្នាំ១៩៧៩ ។ ចំពោះម្តាយលោកវិញ បានទទួលមរណភាពដោយរោគមហារីកក្នុងឆ្នាំ១៩៩៥ ។
មាតិកា
- ១ កំរិតវប្បធម៌
- ២ ការឃោសនាក្នុងតំណែងជាប្រធានាធិបតី
- ៣ តំណាងជាប្រធានាធិបតី
- ៤ ឯកសារយោង
កំរិតវប្បធម៌[កែប្រែ]
បានសិក្សានៅឯសាកលវិទ្យាល័យកូឡំប៊ី ក្នុងទីក្រុងញូវយ៉ក អំពីវិទ្យាសាស្រ្ត ខាងនយោបាយ ក្នុងការទំនាក់ទំនង ហើយគាត់បានបញ្ចប់បរិញ្ញាប័ត្រក្នុងឆ្នាំ១៩៨៣ហើយគាត់ក៏បានសិក្សា ខាងផ្នែកនិតិសាស្រ្ត អំពីច្បាប់អស់រយៈពេលបីឆ្នាំ នៅឯសាកលវិទ្យាល័យហា វ៉ាត ។ នៅក្នុងឆ្នាំ១៩៩១ គាត់មានកិត្តិយសយ៉ាងខ្លាំង ដោយបានទទូលសញ្ញាប័ត្រជាន់ខ្ពស់។
ការឃោសនាក្នុងតំណែងជាប្រធានាធិបតី[កែប្រែ]
ការឃោសនាអំពីតំណែងជាប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា បានចាប់ផ្តើមយ៉ាងឆាប់រហ័ស ក្នុងខែមិថុនា ឆ្នាំ២០០៨ ខណៈពេលដែលគាត់ បានយកឈ្នះលើការគាំទ្រ ពីអ្នកស្រីហ៊ីលឡារី គ្លីនតុន ក្នុងឆ្នាំ២០០៨ នាមជាគណៈបក្សប្រជាធិបតេយ្យ ហើយមិនបានសំរេចចិត្ត យល់ព្រមទទួលមូលនិធិរបស់រដ្ឋទេ និងគាត់បានលើកឡើងថា ការឃោសនាបញ្ចុះបញ្ចូលគឺជា ថវិការបស់លោកផ្ទាល់។ គាត់បានបន្ថែមទៀតថា ការផ្សព្វផ្សាយស្ទើរតែទាំងអស់នេះ ជាថវិកាសំរាប់ការឃោសនា របស់តំណែងជាប្រធានាធិបតីប៉ុណ្ណោះ។
- លោក អូបាម៉ា បានយកឈ្នះជាបេក្ខជនអ្នកតំណាងនៃសាធារណរដ្ឋពីលោកចន អិមស៊ីស៊ាន ក្នុងការបោះឆ្នោតជាសាកលក្នុងថ្ងៃទី៤ ខែ វិច្ឆិកា ដោយលោកអូបាម៉ា ទទួលបានសន្លឹកឆ្នោត៥៣ភាគរយ រីឯលោកចន អិមស៊ីស៊ាន ទទួលបានសន្លឹកឆ្នោតត្រឹមតែ៤៦ភាគរយ ប៉ុណ្ណោះ។
លោក អូបាម៉ា បានរៀបការជាមួយ លោកស្រីមីឆហ៊ីលី អូបាម៉ា តាំងពីឆ្នាំ១៩៩២។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ ផ្នែកសិល្បៈ ហើយក៏បានទទួលនូវ សញ្ញាប័ត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ហា វ៉ាត ផ្នែកខាងច្បាប់ផងដែរ។ លោកស្រីបានធ្វើការជាមេធាវី ហើយពួកគេមានកូនស្រីពីរនាក់ គឺ មាល័រ អាន ដែលបានកើតនៅក្នុងឆ្នាំ១៩៩៨ ហើយកូនស្រីម្នាក់ទៀតឈ្មោះថា ណាត តាស្យា(ហៅថា ស្យាស្យា)បានកើតក្នុងឆ្នាំ២០០១ ហើយពួកគេនៅតែបន្តការរស់នៅ ឆីកា ហ្គូ និងផ្លាស់ប្តូរទៅកាន់សេតវិមាន វិញនៅថ្ងៃទី២០ ខែមករា ២០០៩។ គាត់នឹងមានគំរោង ទៅលេងឆ្កែជាទីស្រលាញ់របស់គាត់ បន្ទាប់ពីការបញ្ចប់ការសិក្សា។ នៅក្នុងខែមេសា ឆ្នាំ ២០០៩ លោកព្រឹទ្ធសភា ថីត ខេនីឌី ដែលជាអ្នកចង់ក្លាយជាប្រធានាធីបតីនោះ បានអោយកូនឆ្កែប៉ទុយហ្គាល់មួយក្នុងចំណោមឆ្កែដ៏ច្រើនរបស់លោក ដែលឆ្កែនោះឈ្មោះថា បូ ។
អូបាម៉ាក៏មានបងស្រីពោះមួយដែរ ដែលនាជាងនាងជាគ្រូបង្រៀននៅទីក្រងហាវ៉ៃ។ ឪពុករបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាកិចរាចរណ៍ក្នុងប្រទេសអាហ្រ្វ៊ិក ម្តាយរបស់គាត់បានស្លាប់ដោយសារជំងឺមហារីក។ ម៉ែដោះរបស់គាត់គឺទើបតែស្លាប់នៅពេលដែលគាត់បានឈ្នះឆ្នោតជាប្រធានាធិបតី។
តំណាងជាប្រធានាធិបតី[កែប្រែ]
លោកបារ៉ាក់ អូបាម៉ាបានក្លាយជាប្រធានាធិបតីនៅសហរដ្ឋអាមេរិចនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០០៩។ នៅពេលដែលអូបាម៉ាបានកាន់តំណែងជាប្រធានាធិតបតី ការវាយប្រហារផ្សងៗមានការថយចុះ គាត់ឲ្យសមាជិកទាំងអស់ចំណាយទឹកប្រាក់ចំនួន (៧៨៧,000,000,000ដុល្លា) ដើម្បីបញ្ចប់ការវាយប្រហារ។ ដែលគាត់បានឲ្យឈ្មោះគម្រោងនេះថា គម្រោងវិនិយោគ។ គម្រោងមូលនិធិវិនិយោគនេះមានគម្រោងជាច្រើន ដូចជា ជួយទៅដល់សាលារៀន ការធ្វើប័ណ្ណសម្គាល់ខ្លួនដល់សញ្ជាតិអាមេរិច ហើយនឹងមូលនិធិការរកឃើញផ្សេងៗរបស់អ្នកវិទ្យាសាស្រ្ត។
អូបាម៉ាបានបន្តជួយលើការបង់ពន្ងរហូតដល់លោកចយ ដាប់បីយូប៉ូស ចាប់ផ្តើមឲ្យថវិកាជាច្រើនពាន់លានដុល្លាដល់ក្រុមហ៊ុនវិនិយោគខាងរថយន្តនិងខាងធានាគារដូចនេះពួកគេមិនអាចក្ស័យធនបានទេ។ គាត់បានចុះហត្ថលេខាទៅលើការនិព្ធនរបស់លោក ប្រេននី ហ្រាង និងលោកក្រីស ដូត ដែលបានរៀបរៀង wall street (ឧស្សាហកម្មនៃហិរញ្ញវត្ថុ) ដើម្បីការពារការប្រឆាំងផ្សេងៗកើតមានម្តងទៀត។ អូបាម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារអ្នកជំងឺនិងបទឧកិ្រដ្ឋផ្សេងៗដែលហូរចូលទៅក្នុងសហរដ្ឋអាមេរិចអូបាមាបាននិយាយថានេះជាការផ្លាស់ប្តូរទៅលើការគ្រប់គ្រងមនុស្សដើម្បីថែរក្សាសុខភាព។
នៅក្នុងនយោបាយការបរទេសអូបាមាបានធ្វើគម្រោងនៃការយកមនុស្សដែលមកពីIRAQចេញយ៉ាងយឺតៗ ក្នុងការបញ្ចប់សង្រ្គាមក្នុងIRAQចុងឆ្នាំ២០១១ ខណះនោះអូបាមាក៏បានបន្ថែមក្រុមមនុស្សដែលមកពីអាហ្គោនីស្ថានដើម្បីជួយសហរដ្ឋអាមេរិចឲ្យឈ្នះក្នុងសង្គ្រាមអាហ្គោនីស្ថានហើយអូបាមាក៏បានសម្រេចចិត្តជួយក្នុងសង្គ្រាមប្រឆាំងនៅលីប៊ីផងដែរ។ អូបាមាបាននិយាយ៣ទៅ៤ដងហើយថាគេនិងធ្វើឲ្យសហរដ្ឋអាមេរិចនិងប្រជាជាតិកាន់សាសនាម៉ូស្លិមមានទំនាក់ទំនងប្រសើរឡើង។អូបាមាបានទទួលមេដាយសនិ្តភាពក្នុងឆ្នាំ២០០៩ គឺក្នុងថ្ងៃទី៩ខែតុលា អូបាមាមានកិតិ្តយសដោយការប្រឹងប្រែងធ្វើជាមនុស្សសុភាពរាបសារ ប៉ុនែ្តគេក៏ឃើញអូបាមាធ្វើទាន៣ទៅ៤ដងដែរ។
ទោះបីជាយ៉ាងណាក៏ដោយអូបាមាមានប្រជាប្រិយភាពខ្លាំងណាស់គឺរហូតដល់៧០ភាគរយនៅពេលអូបាមាបានចូលកាន់ដំណែងហើយប្រជាប្រិយភាពរបស់គេបានធ្លាក់ចុះមកត្រឹម៤៥ភាគរយវិញក្នុងអំឡុងឆ្នាំ២០១០ អូបាមាបានទទួលរងការស្តីបន្ទោសជាច្រើនពីសំណាក់អ្នកសារធារណរដ្ឋ អ្នកអភិរក្ស អ្នកសេរីនិយម និងសមាជិកបក្សរបស់គេ ព្រោះពួកគេបានជឿទៅលើកាគ្រប់គ្រងរបស់អូបាមា។ សហពន្ធ័រដ្ឋាភិបាលក៏បានលូតលាស់ធំឡើងហើយការចំនាយក៏ច្រើនទៅលើគម្រោងរបស់គេ ដែលមិនធ្វើឲ្យប្រសើរណាស់ណាទៅលើប្រទេសរបស់គេឡើយ។
អូបាមាបានត្រូវគេរំលោភបំពានទៅលើសាសនានិងពណ៌សម្បូរកាលពីគេនៅក្មេង ប៉ុន្តែគេនៅតែរឹងប៉ឹងក្នុងការសម្រេចបំណងរបស់គេ ដើម្បីក្លាយជាមនុស្សម្នាក់ដែលជួយដល់អ្នកដទៃដែលគ្មានសំណាងជាងអូបាមា។ ក្នុងការលេចឡើងនៃអតិផរណា ចំនួនទឹកប្រាក់របស់រដ្ឋាភិបាលបានខ្ចីជារៀងរាល់ខែក្រោមការគ្រប់គ្រងរបស់អូបាមា។ អូបាមាបានតម្លើងថ្លៃពន្ធអាករទៅលើអ្នកដែលមានទ្រព្យសម្បិត្តច្រើននៃប្រជាជនអាមេរិច ដែលអាចល្មមទៅនឹងការចំនាយរបស់គេ។
អូបាមាបានជំទាស់ទៅលើអ្នកសារធារណរដ្ឋរបស់គេ ដែលគេចង់កាត់ចេញការជួសង្រ្គោះជនក្រីក្រនិងតម្រូវការជួយទៅលើថ្លៃពន្ធអាករនិងប្រាក់បំណុល ហើយអូបាមាក៏បានលុបចោលការចុះហត្ថលេខាលើបទឧក្រិដ្ឋមិនសួរមិនប្រាប់ក្នុងឆ្នាំ២០១០ ដែលវាកើតឡើងក្នុងឆ្នាំ១៩៩៣ក្នុងការការពារមនុស្សស្រឡាញ់ភេទដូចគ្នាដែលបានចេញពីបម្រើកងទ័ព។
អូបាមាបានបញ្ចូលសមាជិកថ្មីបន្ទាប់ពីបញ្ចប់សង្គ្រាមIRAQ ហើយបានបន្តទៅលើកិច្ចការពារភេរវកម្មហើយលទ្ធិផលក៏បានទទួលគឺ អូសាម៉ា ប៊ីនឡាឌែនបានសម្លាប់ក្នុងថ្ងៃទី២ ខែឧសភាឆ្នាំ២០១១ អូបាមាបានបញ្ចូលសមាជិកថ្មីគឺកងទ័ពអាកាសនៅលីប៊ីដែលបានបញ្ចប់សង្រ្គាមស៊ីវិលក្នុងឆ្នាំ២០១១ដោយការសម្លាប់ ម៉ូម៉ារូលហ្គាដាហ្វី នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១២។ ហើយអូបាមាបានឈរតំណែងលេខ១ ក្នុងការគាំទ្រការរៀបការភេទដូចគ្នា។
ឯកសារយោង[កែប្រែ]
- ↑ Certificate of Barack Obama, ក្រសួងសុខាភិបាល, ហា វ៉ៃ Hawaii| publisher St. Petersburg Times, PolitiFact.com, ថ្ងៃទី8 ខែសីហា ឆ្នាំ១៩៦១, តភ្ជាប់ក្នុងការត្រួពិនិត្យ 2008-12-12។