ភាសាកម្មវិធី Luan IzOZ aJ pt U्x Cc qGgd Eम l[ म Vvरs DKbIUu n
|
| |
| បរាទិស | Multi-paradigm: scripting, imperative (procedural, prototype-based object-oriented), functional |
|---|---|
| រចនាដោយ |
Roberto Ierusalimschy Waldemar Celes Luiz Henrique de Figueiredo |
| ចេញដំបូង | 1993 |
| ផ្សាយថេរ | 5.2.3 / ធ្នូ 7, 2013 |
| ក្បួនកំណត់ប្រភេទ | dynamic, strong, duck |
| Implementation language | C |
| ប.ក. | Cross-platform |
| អាជ្ញាបណ្ណ | MIT License |
| ស្ថានីយ៍បណ្ដាញ | lua.org |
| Major implementations | |
| Lua, LuaJIT, LLVM-Lua, Lua Alchemy | |
| Dialects | |
| Metalua, Idle, GSL Shell | |
| Influenced by | |
| C++, CLU, Modula, Scheme, SNOBOL | |
| Influenced | |
| Io, GameMonkey, Squirrel, Falcon, MiniD | |
Lua (/ˈluːə/ LOO-ə, ពីភាសាប៉ទុយហកាល់: lua [ˈlu.(w)ɐ] មានន័យថា ព្រះចន្ទ[១]) គឺជាភាសាកម្មវិធីកូដបើកចំហមួយ។ គេបានយកភាសា Lua ទៅប្រើនៅក្នុងផ្នែកនានាបានយ៉ាងទូលំទូលាយ ដូចជានៅក្នុងវីដេអូហ្គេម World of Warcraft ។ ម្យ៉ាងវិញទៀតគេក៏អាចប្រើភាសា Lua នៅក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ iPhone ផងដែរ ដូចជាហ្គេម Angry Birds ជាដើម។ តាមការចាត់ថ្នាក់របស់ TIOBE Index នៅខែមិថុនា ឆ្នាំ២០១១ ភាសា Lua បានជាប់លេខ ១០ ក្នុងចំណោមភាសាដែលមានប្រជាប្រិយភាពនានា។
មាតិកា
- ១ ប្រវត្តិ
- ២ មុខងារ
- ២.១ កូដឧទាហរណ៍
- ៣ សេចក្ដីយោង
ប្រវត្តិ[កែប្រែ]
ភាសា Lua ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយ Roberto Ierusalimschy, Luiz Henrique de Figueiredo, និង Waldemar Celes ដែលពួកគេគឺជាសមាជិកនៃ Computer Graphics Technology Group (Tecgraf) នៅឯ Pontifical Catholic Unversity of Rio de Janeiro, ប្រទេសប្រស៊ីល។
មុខងារ[កែប្រែ]
Lua ត្រូវបានគេចាត់ជាភាសាពហុគំរូ (multi-paradigm) ដោយផ្ដល់សំណុំមុខងារតូចៗនានាដែលអាចពង្រីកសម្រាប់ការដោះស្រាយបញ្ហាទាំងឡាយជាជាងការផ្ដល់ភាពស្មុគស្មាញ ដែលតម្រូវសម្រាប់គំរូ (paradigm) តែមួយ។
កូដឧទាហរណ៍[កែប្រែ]
គេអាចសរសេរបង្ហាញ hello world តាមវិធីខាងក្រោម៖
print('Hello World!')
ដើម្បីសរសេរការពន្យល់ ឬមតិ គេត្រូវប្រើវិធីខាងក្រោម៖
-- A comment in Lua starts with a double-hyphen and runs to the end of the line.
--[[ Multi-line strings & comments
are adorned with double square brackets. ]]
--[=[ Comments like this can have other --[[comments]] nested. ]=]
គេអាចសរសេរអនុគមន៍គណនារកតម្លៃហ្វាក់តូរីយ៉ែលតាមឧទាហរណ៍ខាងក្រោម៖
function factorial(n)
local x = 1
for i = 2,n do
x = x * i
end
return x
end
សេចក្ដីយោង[កែប្រែ]
- ↑ "About Lua". Lua.org. Retrieved 2013-06-19.